សកម្មភាព
ចូលរួមអនាម័យ និងការពារពីជំងឺកូវីដ-១៩ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
26/04/2021
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី បាននាំយកជែលលាងសម្អាតដៃចំណុះ ៤០០ml ចំនួន ៦០០ ដប និងចំណុះ ៦៥ml ចំនួន ១,២០០ ដប ផ្តល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សាលាបឋមសិក្សា ខ្ជាយ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ
18/03/2020
នៅថ្ងៃសៅរ៍ ៥ កើត ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានសហការជាមួយលោក ចាស្ទីន នាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ៥៦៤ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ២៥​ នាក់ និងដាំកូនឈើប្រណិតចំនួន ២០០ ដើម នៅសាលាបឋមសិក្សា ខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ “ដើមឈើមួយ ជីវិតមួយ” រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពី ឯកឧត្តម ណី លន់ រដ្ឋលេខា...
​ផ្តល់កង់ ១៣ គ្រឿង និងកាតាប ២៧៩​ នៅសាលាបឋមសិក្សា ពោល្យំ
18/03/2020
នៅថ្ងៃចន្ទ ៧ រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តាមការសន្យា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សហការជាមួយលោក ចាស្ទីន តំណាងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក បាននាំយកនូវកង់ចំនួន ១៣ គ្រឿង និងកាតាប ចំនួន​ ២៧៩ ចែកជូនសិស្សានុសិស្ស ព្រមទាំងជូនកាដូដល់លោកគ្រូអ្នកគ្រូអាជ្ញាធរមូល ដ្ឋានចំនួន ១៥ នាក់ នៅសាលាបឋមសិក្សា ពោល្យំ ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ “ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម” ដោយមានការចូលរួមពីលោកជំទាវ ម៉ែន ផល្លី តំណាង ...
សាលាបឋមសិក្សា បេងបុរី
17/03/2020
នៅថ្ងៃចន្ទ ១៥ កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សហការជាមួយលោក Justin តំណាងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក បាននាំយកនូវសម្ភារសិក្សា និងកាតាបចែកជូនសិស្សានុសិស្សចំនួន ៦៦៨​ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូចំនួន ១៧​ នាក់ នៅសាលាបឋមសិក្សា បេងបុរី ស្ថិតនៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមប្រធានបទ “ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម” ដយមានការចូលរួមពីលោក យាន មាគ អភិបាលរងស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក អធិ...
សាលាបឋមសិក្សា ប្រផាត់
17/03/2020
នៅថ្ងៃសៅរ៍ ៧ រោច ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនសិស្សានុសិស្សចំនួន ៤១៧​ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ២៧​ នាក់ និងដាំកូនឈើប្រណិតចំនួន ២០០ ដើម នៅសាលាបឋមសិក្សា ប្រផាត់ ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ “ដើមឈើមួយ ជីវិតមួយ” រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុ...
ផ្តល់សម្ភារសិក្សានៅសាលាបឋមសិក្សា ពោល្យំ
17/03/2020
នៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវកាតាប និងសម្ភារសិក្សាចែកជូនសិស្សានុសិស្សចំនួន ២៧៩នាក់ និងសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូចំនួន ១៣ នាក់ មាតាបិតាសិស្សជាង ១៥០ នាក់ ព្រមទាំងជូនកាដូដល់ពួកគាត់ នៅសាលាបឋមសិក្សា ពោល្យំ ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ៖ លោក ប៉ាល់ សុខុម   តំណាងប្រធានការិយាល័យអប់រំ ស្រុកបាកាន -អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច -មាតាបិតាសិស្ស លោកគ្រូអ...
បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស
16/03/2020
នៅថ្ងៃសៅរ៍ ១០ រោច ខែផល្គុន ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានចូលរួមក្នុងកម្មវិធីបុណ្យផ្ការស្មីសាមគ្គី និងអបអរសាទរសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានឧបត្ថម្ភដល់កម្មវិធីបុណ្យនូវថវិកា ៣០០ ដុល្លារ ទឹកសុទ្ធ ៣០ កេស និងថវិកា ២០ ម៉ឺនរៀល សម្រាប់ក្រុមរបាំ ។
ផ្តល់កង់ ១២ គ្រឿងដល់សិស្សក្រីក្រ នៃសាលាបឋមសិក្សា សេដ្ឋី
16/03/2020
នៅថ្ងៃចន្ទ ៥ រោច ខែផល្គុន ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមការសន្យា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវកង់ចំនួន ១២ គ្រឿង ផ្តល់ ជូនសិស្សចំនួន ១២ នាក់ ដែលមានខ្វះខាត ផ្ទះនៅឆ្ងាយពីសាលាដែលបង្កការលំបាកក្នុងការធ្វើដំណើរមកកាន់សាលារៀន ព្រមទាំងមានចាហួយ នំដូណាត់ ទឹកសុទ្ធ និងកាដូជូនដល់លោកគ្រូអ្នកគ្រូចំនួន ១៣ នាក់ នៃសាលាបឋមសិក្សា សេដ្ឋី ស្ថិតនៅភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម” ដោយមានការចូលរួមពីលោកគ្...
ផ្តល់សម្ភារសិក្សានៅសាលាបឋមសិក្សា គីរីវន្ត
16/03/2020
នៅថ្ងៃពុធ ១ កើត ខែមាឃ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារៈសិក្សាមួយចំនួនដូចជា សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ដែកខួង និងចាហួយ​សម្រាប់សិស្សានុសិស្សចំនួន ៥១៥ នាក់ ព្រមទាំងមានកាដូជូនដល់លោកគ្រូអ្នកគ្រូចំនួន ១៣ នាក់ នៃសាលាបឋមសិក្សា គីរីវន្ត ស្ថិតនៅភូមិក្រាំងច្រេស ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម” ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ។
ផ្តល់សម្ភារសិក្សានៅសាលាបឋមសិក្សា សេដ្ឋី
27/02/2020
នៅថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំក្រុមការងាររបស់ខ្លួនចុះចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៤៥០ នាក់ និងជូនកាដូដល់លោកគ្រូអ្នកគ្រូចំនួន ១៣ នាក់ នៃសាលាបឋមសិក្សា សេដ្ឋី ស្ថិតនៅភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម” ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ។
ពិធីជួបជុំសមាជិកសមាជិកា
27/02/2020
នៅថ្ងៃសៅរ៍ ១៣ រោច ខែបុស្ស ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំសមាជិកសមាជិកា នៅទីស្នាក់ការកណ្តាលរបស់សមាគម ដោយមានការចូលរួមជាអធិបតីពី -ឯកឧត្តម   សេរី ជំនៈ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា           -លោក គាន ណារិន ប្រធានការិយាល័យកិច្ចការសមាគម​ នៃក្រសួងមហាផ្ទៃ -ឯកឧត្តម ឧត្តមសេនីយ៍ត្រី ព្រំ ហៀង មេបញ្ជាការរង បញ្ជាការដ្ឋានកងពល អន្តរាគមន៍លេខមួយ -លោ...