សកម្មភាព
ចូលរួមអនាម័យ និងការពារពីជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវជែលលាសម្អាតដៃចំណុះ 450ml ចំនួន 30 កេស ស្មើនឹង 360 ដប និងចំណុះ 65ml ចំនួន 20 កេស ស្មើនឹង 480 ដប ជូនរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ។

ការផ្តល់ជែលលាងសម្អាតដៃនៅថ្ងៃនេះ គឺដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-19 ហើយនេះគឺជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវចូលរួម និងយកចិត្តទុកដាក់បំផុត ។ សមាគមសូមវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ជាងនេះទៅទៀត ប្រជាពលរដ្ឋទទួលបានការណែនាំ និងការយល់ដឹងអំពីវិធានការអនាម័យ និងការការពារពីជម្ងឺកូវីដ-19 យ៉ាងល្អ ។




សកម្មភាពថ្មីៗ