សកម្មភាព
ផ្តល់សម្ភារសិក្សានៅសាលាបឋមសិក្សា អូរជុញ ស្រុកជាំក្សាន្ត

នៅថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្ស ចំនួន ៤៤៧ នាក់ និងជូនកាដូដល់លោគ្រូអ្នកគ្រូចំនួន ១៤ នាក់ នៅសាលាបឋមសិក្សា អូរជុញ ស្ថិតនៅភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមប្រធានបទ ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម ដោយមានការចូលរួមពីលោក ហេង សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក អភិបាលរងស្រុកជាំក្សាន្ត លោក អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកជាំក្សាន្ត និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស





សកម្មភាពថ្មីៗ