សកម្មភាព
ផ្តល់កន្លែងក្មេងលេង និងសម្ភារសិក្សានៅសាលាបឋមសិក្សា ត្រពាំងកែស ស្រុកត្រាំកក់

នៅថ្ងៃពុធ ១០ កើត ខែកត្តិក ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្ស ចំនួន ២៩២ នាក់ ទោង ១ ឈុត និងជូនកាដូដល់លោគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ១៧ នាក់ នៅសាលាបឋមសិក្សា ត្រពាំងកែស ស្ថិតនៅភូមិត្រពាំកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមប្រធានបទ ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម ដោយមានការចូលរួមពីលោក អ៊ុត សំនិត ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកត្រាំកក់ លោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន និងគណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស​  ។





សកម្មភាពថ្មីៗ