សកម្មភាព
ដាំកូនឈើ និងផ្តល់សម្ភារសិក្សានៅវត្តឧប្បលវត្តី ស្រុកក្រូចឆ្មា

នៅថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ៤០០ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៣២​ នាក់ និងដាំកូនឈើប្រណិតចំនួន ១,២១០ ដើម នៅវត្តឧប្បលវតី (ហៅវត្តឈូក) ស្ថិតនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ រួមគ្នាថែរក្សានិងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោក លោកស្រី ជាកងកម្លាំងទាំងបីផ្នែក នៃស្រុក និងខេត្ត និងអាជ្ញាធរមូលដ្ឋាន គណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ។






សកម្មភាពថ្មីៗ