សកម្មភាព
ដាំកូនឈើ និងផ្តល់សម្ភារសិក្សា​នៅសាលាអនុវិទ្យាល័យ ទឹកជ្រៅ

នៅថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ៣២២ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ២៤​ នាក់ និងដាំកូនឈើប្រណិតចំនួន ២០០ ដើម នៅសាលាអនុវិទ្យាល័យ ទឹកជ្រៅ ស្ថិតនៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្បូងឃ្មុំ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពីឯកឧត្តម ពាង ណារិទ្ធ អភិបាលរង នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម និន វណ្ណៈ អគ្គនាយរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក លោកស្រី ជាកងកម្លាំងទាំងបីផ្នែក នៃស្រុក និងខេត្ត អាជ្ញាធរមូលដ្ឋាន គណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ​។






សកម្មភាពថ្មីៗ