សកម្មភាព
សាលាបឋមសិក្សា ខ្ជាយ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ

នៅថ្ងៃសៅរ៍ ៥ កើត ខែអាសាឍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានសហការជាមួយលោក ចាស្ទីន នាំយកនូវសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្សចំនួន ៥៦៤ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ២៥​ នាក់ និងដាំកូនឈើប្រណិតចំនួន ២០០ ដើម នៅសាលាបឋមសិក្សា ខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពី ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក គណអភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំលោក អធិការ និងកងរាជអាវុធហត្ថស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋាន គណៈទ្រទ្រង់សាលា និងសិស្សានុសិស្ស ។






សកម្មភាពថ្មីៗ