សកម្មភាព
​ផ្តល់កង់ ១៣ គ្រឿង និងកាតាប ២៧៩​ នៅសាលាបឋមសិក្សា ពោល្យំ

នៅថ្ងៃចន្ទ ៧ រោច ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តាមការសន្យា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សហការជាមួយលោក ចាស្ទីន តំណាងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក បាននាំយកនូវកង់ចំនួន ១៣ គ្រឿង និងកាតាប ចំនួន​ ២៧៩ ចែកជូនសិស្សានុសិស្ស ព្រមទាំងជូនកាដូដល់លោកគ្រូអ្នកគ្រូអាជ្ញាធរមូល ដ្ឋានចំនួន ១៥ នាក់ នៅសាលាបឋមសិក្សា ពោល្យំ ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមប្រធានបទ ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម ដោយមានការចូលរួមពីលោកជំទាវ ម៉ែន ផល្លី តំណាង ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ លោក អភិបាលរង ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកបាកាន និងអាជ្ញាធរមូលដ្ឋាន គណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។







សកម្មភាពថ្មីៗ