សកម្មភាព
សាលាបឋមសិក្សា បេងបុរី

នៅថ្ងៃចន្ទ ១៥ កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា សហការជាមួយលោក Justin តំណាងបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក បាននាំយកនូវសម្ភារសិក្សា និងកាតាបចែកជូនសិស្សានុសិស្សចំនួន ៦៦៨​ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូចំនួន ១៧​ នាក់ នៅសាលាបឋមសិក្សា បេងបុរី ស្ថិតនៅភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមប្រធានបទ ចូលរួមចែករំលែកសេចក្តីស្រលាញ់ដល់សង្គម ដយមានការចូលរួមពីលោក យាន មាគ អភិបាលរងស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោក អធិការស្រុកកំពង់ត្របែក និងកងរាជអាវុធហត្ថ លោក ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកកំពង់ត្របែក លោក ប្រធានការិយាល័យធម្មការ និងសាសនា ស្រុកកំពង់ត្របែក អាជ្ញាធរមូលដ្ឋាន គណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។







សកម្មភាពថ្មីៗ