សកម្មភាព
សាលាបឋមសិក្សា ប្រផាត់

នៅថ្ងៃសៅរ៍ ៧ រោច ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវសម្ភារសិក្សាចែកជូនសិស្សានុសិស្សចំនួន ៤១៧​ នាក់ ជូនកាដូដល់លោកគ្រូអ្នកគ្រូព្រមទាំងអាជ្ញាធរមូលដ្ឋានសរុបចំនួន ២៧​ នាក់ និងដាំកូនឈើប្រណិតចំនួន ២០០ ដើម នៅសាលាបឋមសិក្សា ប្រផាត់ ស្ថិតនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ ដើមឈើមួយ ជីវិតមួយ រួមគ្នាថែរក្សា និងដាំដើមឈើ ដើម្បីបរិស្ថានយើង ដោយមានការចូលរួមពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក លោកស្រីជាអាជ្ញាធរមូលដ្ឋាន និងគណៈទ្រទ្រង់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ​។








សកម្មភាពថ្មីៗ