សកម្មភាព
ផ្តល់សម្ភារសិក្សានៅសាលាបឋមសិក្សា ពោល្យំ

នៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវកាតាប និងសម្ភារសិក្សាចែកជូនសិស្សានុសិស្សចំនួន ២៧៩នាក់ និងសំណេះ សំណាលជាមួយលោកគ្រូអ្នកគ្រូចំនួន ១៣ នាក់ មាតាបិតាសិស្សជាង ១៥០ នាក់ ព្រមទាំងជូនកាដូដល់ពួកគាត់ នៅសាលាបឋមសិក្សា ពោល្យំ ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ៖ លោក ប៉ាល់ សុខុម   តំណាងប្រធានការិយាល័យអប់រំ ស្រុកបាកាន -អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច -មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ ។





សកម្មភាពថ្មីៗ