សកម្មភាពរបស់យើង
ចូលរួមអនាម័យ និងការពារពីជំងឺកូវីដ-១៩ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងសហការី បាននាំយកជែលលាងសម្អាតដៃចំណុះ ៤០០ml ចំនួន ៦០០ ដប និងចំណុះ ៦៥ml ចំនួន ១,២០០ ដប ផ្តល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ចូលរួមអនាម័យ និងការពារពីជំងឺកូវីដ-១៩ ជាមួយក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវជែលលាងសម្អាតដៃចំនួន ៣០ កេស និងទឹកអាកុលចំនួន ៣ ប៊ីដុង ជូនឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ចូលរួមអនាម័យ និងការពារពីជំងឺកូវីដ-១៩ នៅខេត្តត្បូងឃ្មុំ
នៅព្រឹកថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បាននាំយកនូវជែលលាសម្អាតដៃចំណុះ 450ml ចំនួន 30 កេស ស្មើនឹង 360 ដប និងចំណុះ 65ml ចំនួន 20 កេស ស្មើនឹង 480 ដប ជូនរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ។ការផ្តល់ជែលលាងសម្អាតដៃនៅថ្ងៃនេះ គឺដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-19 ហើយនេះគឺជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវចូលរួម និងយកចិត្តទុកដាក់បំផុត ។ សមាគមសូមវាយតម្លៃខ្ពស់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ជាងនេះទៅទៀត ប្រជាពលរដ្ឋទទួលបានការណែនាំ និងការយល់ដឹងអំពីវិធា...
ពិធីខួបលើកទី១ និងអាហារសាមគ្គី
ពិធីខួបលើកទី១ និងអាហារសាមគ្គី ត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមជាកិត្តិយសពី-ឯកឧត្តម អ៊ុត សំអន អនុរដ្ឋលេខាធិការ តំណាងក្រសួងមហាផ្ទៃ-ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ តំណាងក្រសួងព័ត៌មាន-ឯកឧត្តម ឧត្តមសេនីយ៍ត្រី ព្រំ ហៀង មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលអន្តរាគមន៍លេខ ១-លោក កេង ថា ប្រធាន ស.ស.យ.ក ខណ្ឌដង្កោ តំណាងក្រសួងបរិស្ថាន-លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស -លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស-លោ...
បេសកកម្ម
ជួយសិស្សដែលមានជីវភាពក្រីក្រឲ្យមានឱកាសសិក្សា និងទទួលបាននូវវគ្គបណ្តុះបណ្តាលអំពីការបង្កើត​គោលដៅ​ជីវិត ។
ជួយឳពុកម្តាយសិស្សដែលមានជីវភាពក្រីក្រ ហើយគ្មានលទ្ធភាពឲ្យកូនបន្តការសិក្សា ឲ្យមានមុខ​របរ និងចំណូលជាប្រចាំ ដើម្បីផ្តល់ឱកាសសិក្សាដល់កូនៗរបស់គាត់ ។
1

ជួយអភិវឌ្ឍសាលាតាមរយៈការសរសេរគម្រោងសុំជំនួយថវិកាគាំទ្រពីអតីតសិស្ស និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ។

2

ស្វែងរកដំណោះស្រាយ និងឧបត្ថម្ភដល់ជនងាយរងគ្រោះតាមមធ្យោយបាយនានា ដែលអាចធ្វើ​ទៅបាន ។

3

បង្កើតកម្មវិធីសង្គមផ្សេងៗដើម្បីលើកកម្ពស់ និងដឹកនាំពង្រីកវប្បធម៌ចែករំលែកបន្តជំនាន់ក្រោយៗ ។

4

បង្កើនការបណ្តុះបណ្តាលដល់យុវជនឲ្យទទួលបានចំណេះដឹងពិត ដើម្បីងាយស្រួលក្នុងការស្វែងរកកាងារធ្វើ ឬប្រកបកិច្ចការផ្សេងៗ ។

5

បង្កើតឱកាសស្វែងយល់អំពីបរិស្ថាន និងការថែរក្សាបរិស្ថាន ។

6

បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ឬចំណេះដឹង និងកម្មវិធីសង្គមផ្សេងៗទៀត ដែលគាំទ្រដល់បរិស្ថានស្អាត ។

7

បង្កើតការងារណាដែលជួយឲ្យបរិស្ថានស្អាត ។

ចក្ខុវិស័យ

ប្រមូលផ្តុំអតីតសិស្សនិស្សិតចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

ដៃគូសហការ