ជួយអភិវឌ្ឍសាលាតាមរយៈការសរសេរគម្រោងសុំជំនួយថវិកាគាំទ្រពីអតីតសិស្ស និងសប្បុរសជនក្នុងប្រទេស និងក្រៅប្រទេស ។
ស្វែងរកដំណោះស្រាយ និងឧបត្ថម្ភដល់ជនងាយរងគ្រោះតាមមធ្យោយបាយនានា ដែលអាចធ្វើទៅបាន ។
បង្កើតកម្មវិធីសង្គមផ្សេងៗដើម្បីលើកកម្ពស់ និងដឹកនាំពង្រីកវប្បធម៌ចែករំលែកបន្តជំនាន់ក្រោយៗ ។
បង្កើនការបណ្តុះបណ្តាលដល់យុវជនឲ្យទទួលបានចំណេះដឹងពិត ដើម្បីងាយស្រួលក្នុងការស្វែងរកកាងារធ្វើ ឬប្រកបកិច្ចការផ្សេងៗ ។
បង្កើតឱកាសស្វែងយល់អំពីបរិស្ថាន និងការថែរក្សាបរិស្ថាន ។
បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ឬចំណេះដឹង និងកម្មវិធីសង្គមផ្សេងៗទៀត ដែលគាំទ្រដល់បរិស្ថានស្អាត ។
បង្កើតការងារណាដែលជួយឲ្យបរិស្ថានស្អាត ។
ប្រមូលផ្តុំអតីតសិស្សនិស្សិតចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។